២០២៣ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីដៃគូអភិវឌ្ឍចំនួន $១,៨១ពាន់លាន ថយចុះ១៦%

ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១.៨១ពាន់លានដុល្លារ ស្មើនឹង ៧៩% នៃពិតានដែលច្បាប់អនុញ្ញាត ​១.៧០០ លានអេសដេអ៊ែ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៥៧% និងក្របខណ្ឌពហុភាគីមានប្រមាណ ៤៣%។

បើធៀបនឹងឆ្នាំ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ឆ្នាំ២០២៣ ថយចុះប្រមាណ១៦%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងព្រឹត្តបត្រស្ថិតិបំណុលសាធារណកម្ពុជាថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅដល់ការរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ “ឥណទានទាំងនេះ​ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយផលជាមធ្យមប្រមាណ ៤៥%”។​

ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ២៣៨ពាន់លានរៀល ត្រូវនឹងប្រមាណ ៥៨,២៦ លានដុល្លារ។

ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,២៤ពាន់លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]