៨ខែ ដំបូងនៃឆ្នាំ ២០២២ ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យចិនធ្លាក់ ៧,៤%

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការថយចុះបន្ថែមទៀតពីឆមាសទី១។ នេះបើតាមការរាយការណ៍របស់Xinhau។

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (NBS) ការវិនិយោគអចលនទ្រព្យសរុបនៅក្នុងរយៈពេល ៨ ខែនេះគឺ មានប្រមាណ ៩ទ្រីលានយន់ (ឬស្មើនឹង១,៣ ទ្រីលានដុល្លារ។

ក្នុងនោះទុនវិនិយោគលើអគារលំនៅដ្ឋានមាន ៦,៨ ទ្រីលានយន់ ដែលធ្លាក់ចុះ ៦,៩%។ ដោយឡែក ការលក់លំនៅឋានពាណិជ្ជកម្ម ក៏ធ្លាក់ចុះ ២៣% បើគិតជាផ្ទៃក្រឡា និងធ្លាក់ ២៧,៩% បើគិតជាតម្លៃ។

របាយការណ៍បានបន្ថែមថា តម្លៃផ្ទះផ្ទះក្នុងទីក្រុងជាច្រើនកំពុងបន្ដធ្លាក់ចុះ។ នៅក្នុងខែសីហា ទីក្រុងចំនួន ៥០ ក្នុងចំណោមទីក្រុងចំនួន ៧០ មានការការធ្លាក់ចុះតម្លៃផ្ទះយ៉ាងគំហុក។

គួរបញ្ជក់ថា វិស័យអចលនទ្រព្យចិនធ្លាក់ចុះ ដោយសារតែកត្តាជាច្រើន ប៉ុន្តែមូលហេតុចំបងមួយគឺវិបត្តិបំណុលរបស់អ្នកអភិវឌ្្ឍធំៗ ជាច្រើនដូចជាEvergrande ជាដើម។

កាលពីថ្មីៗនេះ ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ (អានបន្ថែម)

រដ្ឋាភិបាលចិនក៏គ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ ០០០ លានដុល្លារ ដើម្បីជួយអ្នកអភិវឌ្ឍ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។ នេះបើយោងតាម Caixin កាលពីថ្មីនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]