៩ខែឆ្នាំនេះ CDC អនុម័តការវិនិយោគ ១៣៤ គម្រោង ទុនសរុបជាង ៣.៣ពាន់លានដុល្លារ

ក្នុងរយៈពេល ៩ ខែ​​ នៃឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ១៣៤ កម្រោង ឬស្មើនឹងទុនវិនិយោគសរុប ៣,៣ប៊ីលានដុល្លារ។

ចំនួនគម្រោងវិនិយោគ បានថយចុះ ២៨,៧% ខណៈទុនវិនិយោគក៏ថយចុះ ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមសារព័ត៌មាន​ Freshnews ដែលស្រង់ទិន្នន័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការអនុម័តគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតចំនួនការងារ ចំនួន៨៥,៥៧២ កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងចំណោមគម្រោងទាំងអស់ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១,៤ប៊ីលានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១,៩ប៊ីលានដុល្លារ។

របាយការណ៍ដដែលបញ្ជាក់ថា គម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប២៣៨គម្រោងជាមួយនឹងទុនវិនិយោគសរុប ៨,២ប៊ីលានដុល្លារ ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ២០១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]