៩ខែ កម្ពុជាទាក់ទាញវិនិយោគបានជិត ២០០គម្រោង តម្លៃជាង ៣,៧ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មីចំនួន ១៩១ គម្រោង ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ កើនឡើង​ពី១៥០គម្រោង ដែលបានចុះបញ្ជីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

គម្រោងស្នើសុំពង្រីកផលិតកម្ម និងគម្រោងវិនិយោគថ្មី មានទុនវិនិយោគសរុបប្រមាណ ៣ ៧៦៥ លានដុល្លារ កើនឡើងពី ៣.៤៥៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​

របាយការណ៍នេះបានបង្ហាញថា គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៥០គម្រោង មានទុនវិនិយោគសរុប ៦៣៩លានដុល្លារ និងគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​ចំនួន ១៤១គម្រោង មានទុនវិនិយោគសរុប ៣.១២៥ លានដុល្លារ។​

ក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ ១,៦ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ៣២ពាន់កន្លែង។​

វិនិយោគប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកវិនិយោគពីបរទេសធំជាងគេនៅកម្ពុជា ដែលរួមចំណែប្រមាណ ៧៦ភាគរយ នៃទុនវិនិយោគសរុប ក្នុងរយៈពេល៩ខែ។​ វិនិយោគផ្សេងទៀត មានវិនិយោគក្នុងស្រុក ពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី វៀតណាម កូរ៉េ ថៃ សហរដ្ឋអាមេរិក ព្រុយណេ ស៊ុយអែត កាណាដា ប្រទេសសាម័រ និង British Virgin Islands។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]