កន្លែង​ការងារ​វិជ្ជមាន​ធ្វើឲ្យ​អាជីវកម្ម​ទទួលបាន​ជោគជ័យ​

ម្ចាស់​អាជីវកម្ម​មានរឿង​ជាច្រើន​ដែល​ត្រូវ​ពិចារណា​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ ហើយ​នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ដែល​ថា​ការធ្វើឲ្យ​ប្រសើរឡើង​នូវការិយាល័យ​ការងា​រប្រ​ហែល​មិនមែន​ជា​អាទិភាព​ចម្បង​នោះទេ​។ ទោះជា​យ៉ាងណា ម្ចាស់​អាជីវកម្ម​ជា​ច្រើន មិន​បានដឹង​ពី​ភាពខុស​គ្នា​យ៉ាងខ្លាំង​ដែលថា បរិស្ថាន​នៅ​កន្លែង​ការងារ​មាន​ឥទ្ធិពល​លើ​ផលិតភាព​របស់​បុគ្គលិក​។​

​ការស្រាវជ្រាវ​បាន​បង្ហាញថា ឥទ្ធិពល​នៃ​បរិស្ថាន​ការងា​រលើ​បុគ្គលិក គឺជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​ដ៏​សំខាន់​បំផុត​សម្រាប់​ភាពជោគជ័យ​របស់​អាជីវ​កម្ម​។ ទឹកចិត្ត​របស់​ក្រុមការងារ អាច​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​ការចំណាយ​របស់​អ្នក​។ និយោជិក​ត្រូវ​ការការ​លើកទឹកចិត្ត និង​ការជំរុញ​ដោយ​តួនាទី​របស់​ខ្លួន និង​ភាព​រីករាយ​នៅក្នុង​បរិយាកាស​ការងារ​របស់​ពួកគេ​។ បុគ្គលិក​ដែល​មិន​រីករាយ​នឹង​ការងារ នឹងមិន​បំពេញការងារ​បាន​ល្អ​ដូច​និយោជិត​ដែល​រីករាយ​ជាមួយ​ការងារ​នោះទេ ដូចនេះ​ផលិតភាព​ការងារ​ក៏​នឹង​មាន​កម្រិត​ទាប​ជាង​ផងដែរ ហើយ​ម្ចាស់​អាជីវកម្ម​នឹង​ត្រូវ​ចំណាយ​ធនធាន​បន្ថែម​ទៀត​លើស​ពី​ភាព​ចាំបាច់ ។​

​អ្នក​ត្រូវ​ចងចាំ​ចំណុច​ខាងលើ​នេះ​នៅ​ក្នុង​ចិត្ត នៅពេល​ដែល​អ្នក​កំពុង​សម្លឹង​រកមើល​ទីតាំង​ការិយាល័យ​។ ពិភព​វិជ្ជាជីវៈ​ការងារ​សព្វថ្ងៃ​នេះ ពោរពេញ​ទៅ​ដោយ​សម្ពាធ សម្ពាធ​សម្រាប់​អាជីវកម្ម​ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​សេដ្ឋកិច្ច​ដែល​មាន​ការប្រកួតប្រជែង និង​សម្ពាធ​សម្រាប់​បុគ្គលិក​ដោយ​ទទួលបន្ទុក​ការងារ​ច្រើន​ដើម្បី​ធានា​ដំណើរការ​អាជីវកម្ម​។ សម្ពាធ​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ផលិតភាព ដូច្នេះ​បរិយាកាស​ការងារ​មួយ​ដែល​ល្អ និង​បុគ្គលិក​ដែល​មាន​ភាព​រីករាយ​ជាមួយ​ការងារ គឺ​មាន​សារៈសំខាន់​មិន​គួរឲ្យ​ជឿ​។

​ការិយាល័យ​ដែល​អ្នក​ជ្រើសរើស​គួរតែ​ធានាឲ្យបាន​នូវ​បរិស្ថាន​ការងារ​ល្អ​បំផុត​។ ការិយាល័យ​ដែល​មាន​ភាពកខ្វក់​និង​ងងឹត អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អារម្មណ៍ និង​ការបំពេញ​ការងារ​របស់​និយោជិត​។ ចំណាយ​អ្វី​ដែល​អ្នកមាន​ជាមួយនិង​ទីតាំង​កន្លែង​ធ្វើការ និង​ផ្តោត​លើ​ការដោះស្រាយ​ភាព​តានតឹង​។​

​ការនាំយក​នូវ​អ្វី​ដែល​រីករាយ ឬ​កំប្លែង ចូលទៅ​ក្នុង​ការិយាល័យ អាច​មើល​ទៅ​ហាក់ដូចជា​ឡប់ៗ​បន្តិច​សម្រាប់​មនុស្ស​មួយចំនួន ប៉ុន្តែ​វា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​របៀប​ដែល​មនុស្ស​ធ្វើការ​។ សូម​ចាំ​ថា បុគ្គលិក​ដែល​រីករាយ​នឹង​ការងារ គឺជា​បុគ្គលិក​ដែល​ប្រកបដោយ​ផលិតភាព ដូច្នេះ​អ្វី​ដែល​មាន​តម្លៃ​គួរតែ​សាកល្បង​ធ្វើ​។ ឧទាហរណ៍ Foam Darts អាច​មាន​ឥទ្ធិពល​ជា​វិជ្ជមាន និង​ពិតជា​អាច​ជួយ​បន្ថយ​ភាព​តានតឹង​ក្នុង​ពេល​ធ្វើការ​។ ប្រសិនបើ​បុគ្គលិក​របស់​អ្នក​អាច​សើច ម្តង​ហើយ​ម្តងទៀត មិនមែន​មានន័យថា ពួកគេ​មិន​ធ្វើការ​នោះ​ទេ ប៉ុន្តែ​មានន័យថា ពួកគេ​រីករាយ​នៅ​ក្នុង​បរិស្ថាន​ការងារ​របស់​ពួកគេ ដែល​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ពិតប្រាកដ​។​

​សូម​ប្រាកដថា ការិយាល័យ​របស់​អ្នក គឺជា​កន្លែង​វិជ្ជមាន ហើយ​អ្នក​គឺជា​អ្នកគ្រប់គ្រង​ដែល​មាន​ភាពសប្បាយ​រីករាយ នោះ​អ្នកនឹង​ឃើញ​ថា​បុគ្គលិក​របស់​អ្នក ក៏​សប្បាយរីករាយ​តាម​អ្នក​ផងដែរ​។ ការអនុវត្ត​គោលដៅ​លើកទឹកចិត្ត​មួយចំនួន​ដែល​ជួយ​ដល់​អាជីវកម្ម និង​ក្រុមការងារ​របស់​អ្នក នោះ​អ្នកនឹង​មើលឃើញ​ពី​លទ្ធផល និង​អត្ថប្រយោជន៍​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នកជាង​ពេលណាៗ​ទាំងអស់។​

Emerald+ គឺជា​សេវា​គ្រប់គ្រង​អចលនទ្រព្យ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា សូម​ណែនាំ​កន្លែង​ការិយាល័យ​ដែល​ល្អ​បំផុត​ជាមួយនឹង​ផលប្រយោជន៍​ដែល​រួមមាន​ទាំង​អគារ​ស្តង់ដារ ចំណត​យានយន្ត ទេសភាព​ថ្ងៃ​រះ និង​ថ្ងៃ​លិច​ដ៏​អាស្ចារ្យ​នៃ​ទីក្រុង និង​បរិស្ថាន​ប្រកប​ដោយ​ផាសុកភាព។​

​តម្លៃ​ចាប់ផ្តើម​ពី ១៧ ដុល្លារ​ក្នុង​មួយ​ម៉ែត​ការ៉េ និង​ថ្លៃ​គ្រប់គ្រង ២.៥ ដុល្លារ​ក្នុង​មួយ​ម៉ែត​ការ៉េ។​

- Video Advertisement -