កម្ចីក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើង ១៤ពាន់លានដុល្លារ ក្នុងឆមាសទី១-២០២២

គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ប្រាក់កម្ចីសរុបដែលផ្តល់ដល់វិស័យឯកជនបានកើនឡើងដល់ជាង ៥១,៥ពាន់លានដុល្លារ ដែលកើនឡើងជាង ២៣% បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។

ក្នុង​ចំណោម​វិស័យ​ទាំង​អស់ កម្ចី​ផ្តល់ឱ្យ​វិស័យ​សំណង់ និង​អចលន​ទ្រព្យស្រូបយកច្រើនជាងគេ ដល់ទៅជាង ៣២% ឬ​ប្រមាណ ១៤ ពាន់​លាន​ដុល្លារ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែកក្កដា សម្រាប់គ្រឹះស្ថានធនាគារ ប្រាក់កម្ចីទិញផ្ទះផ្ទាល់ខ្លួនស្រូបយក ១៣,៧% នៃកម្ចីសរុប ខណៈដែលវិស័យសំណង់ និងការជួញដូរអចលនទ្រព្យ ស្រូបយក ៩,៣% រៀងៗគ្នា។

របាយការណ៍បានបន្ថែមថា ប្រាក់កម្ចីដែលផ្តល់ដល់វិស័យទាំង២ នេះនៅតែបន្តកើនឡើង ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ក្នុងឆមាសនេះ វិស័យសំណង់កើនឡើងបន្ដិចបន្ដួច ដោយសារការកើនឡើងនៃការវិនិយោគពីបរទេស និងកំណើននៃប្រាក់ចំណូលក្នុងស្រុក ដែលបណ្តាលឱ្យតម្រូវការរីកធំធាត់។

យ៉ាងណាក្ដី គម្រោងសាងសង់ដែលបានអនុម័ត ទាំងតម្លៃវិនិយោគ ផ្ទៃក្រឡា និងចំនួនគម្រោង នៅតែធ្លាក់ចុះប្រមាណ ៣៣% ៣២% និង២១%  រៀងៗគ្នា ក្នុងឆមាសនេះ។

សម្រាប់វិស័យអចលនទ្រព្យ តម្លៃលំនៅឋានក្នុងទីក្រុងភ្នំពេញនៅតែមានស្ថិរភាពក្នុងរយៈពេល៦ ខែ នេះ ប៉ុន្តែព្យាករថានឹងកើនឡើង៣,៥% បើធៀបនឹងឆ្នាំមុន ខណៈតម្លៃនៅតាមបណ្តាខេត្តផ្សេងទៀតក៏កើន ១,៧% ផងដែរ។

ប្រតិបត្តិការទិញផ្ទះត្រូវបានព្យាករថានឹងកើនឡើង​១២,៥  ​​នៅឆ្នាំនេះ ខណៈដែលប្រតិបត្តិការសម្រាប់ខុនដូនឹងធ្លាក់ចុះ ៤៤% ។

របាយការណ៍ដដែលបន្ដថា ប្រព័ន្ធធនាគាររបស់កម្ពុជាជារួម នៅតែរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសកម្មជាង  ៧៥  ពាន់លានដុល្លារ ខណៈកម្ចីមិនដំណើរការ (កម្ចីដែលអ្នកខ្ចីគ្មានលុយសង) មានត្រឹមជាង ២% ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន ២,៦១៤ នៅទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]