កម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិនទាន់បានបន្សុទ្ធ ១០០% ទេ»។

យោងតាម ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនខាងលើនេះ នឹងនាំចេញមាសទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងត្រៀមឯកសារពាក់ព័ន្ធសម្រាប់នាំចេញ។

សូមជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (អានបន្ថែម)

តាមផែនការ អាជីវកម្មរ៉ែមាសនេះ នឹងអាចចម្រាញ់មាសបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៨ឆ្នាំដំបូង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]