កម្ពុជានាំចូលអគ្គិសនី១៣០មេហ្គាវ៉ាត ពីវារីអគ្គិសនីដូនសាហុង

ទំនប់វារីអគ្គិសនីដូនសាហុង នៅក្នុងទឹកដីឡាវ ជាប់ព្រំដែនកម្ពុជា ចាប់ផ្តើមបញ្ជូនថាមពលអគ្គិសនី មកកម្ពុជា តាមការគ្រោងទុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលកើនឡើង នៅកម្ពុជា ជាពិសេសនៅក្នុងរដូវប្រាំងឆ្នាំនេះ។

“ក្នុងជំហានដំបូង កម្ពុជានាំចូលថាមពល ១៣០ មេហ្គាវ៉ាត ប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្តែង” នេះបើតាមការបញ្ជាក់ របស់ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។

លោក វ៉ិចទ័រ ហ្សូណា បានឲ្យដឹងថា ឡាវបានបញ្ជូនថាមពលតាមខ្សែបញ្ជូនមកព្រំដែនកម្ពុជា នៅត្រង់ខេត្តស្ទឹងត្រែង រួចបន្តបញ្ជូនមករាជធានីភ្នំពេញ។

លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “វាអាស្រ័យទៅនឹងតម្រូវការ បើតម្រូវការយើងទាប យើងមិនអាចយកខ្ពស់បានដែរ ព្រោះវាសល់ភ្លើង។ ព្រោះយើងមិនទិញតែពីឡាវតែមួយឯណា យើងមានផលិតកម្មអគ្គិសនីដែលយើងផលិតក្នុងស្រុកផង និងយើងនាំចូលពីក្រៅប្រទេសផង”។

ការនាំចូលថាមពលនេះ ធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទិញ-លក់ រវាងក្រុមហ៊ុនវិនិយោគវារីអគ្គិសនី ដូនសាហុង (Don Sahong Dam) និងអគ្គិសនីកម្ពុជា (EDC)។

បើតាមលោក វ៉ិចទ័រ ហ្សូណា តម្លៃថាមពលទិញពីវារីអគ្គិសនីដូនសាហុង មានតម្លៃ ៧៣ សេន (ដុល្លារ)ក្នុងមួយគីឡូវ៉ាត់ម៉ោង។

គួរបញ្ជាក់ថា វារីអគ្គិសនីដូនសាហុង មានអានុភាពផលិតថាមពល២៤០មេហ្គាវ៉ាត ត្រូវបានសាងសង់នៅឆ្នាំ២០១៦ ស្ថិតនៅប្រមាណ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចម្ប៉ាសាក់។

ស្ថានីយវារីអគ្គិសនីនេះ វិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី Mega First Corporation Berhad និងក្រុមហ៊ុនអគ្គិសនីរដ្ឋប្រទេសឡាវ EDL-Generation Public Company ក្នុងទំហំវិនិយោគប្រមាណ៥០០លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]