កម្ពុជានឹងមានគោលការណ៍ជំរុញ គ្រប់គ្រង និងទទួលស្គាល់អគារបៃតង ជាលើកដំបូង ឆាប់ៗនេះ

ក្រសួងបរិស្ថានកំពុងរៀបចំព្រាងគោលការណ៍ណែនាំស្ដីពីអគារបៃតងជាលើកដំបូងនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសិក្សាយកធាតុចូលពីប្រព័ន្ធអគារបៃតងរបស់អាល្លឺម៉ង់ (DGNB) និងប្រព័ន្ធរបស់កូរ៉េ (G-SEED)។

គោលការណ៍នេះ រៀបចំឡើងដើម្បីជំរុញការប្រើប្រាស់សំណង់អគារឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃថាមពល ចាប់ពីដំណាក់ការរចនាប្លង់ សាងសង់ ប្រើប្រាស់ រហូតដល់អគារក្លាយជាសំណល់។

យោងតាមសិក្ខាសាលាប្រមូលធាតុចូលដែលធ្វើឡើងរវាងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៣-៥ ខែសីហា នេះ គោលការណ៍ថ្មី នឹងត្រូវរៀបរាងឱ្យស្របនឹងគោលការណ៍មានស្រាប់ដូចជា ការរៀបចំប្រសិទ្ធភាពថាមពលក្នុងអគារ បទបញ្ញាត្តិបច្ចេកទេសសំណង់ និងបទបញ្ញត្តិពាក់ព័ន្ធ ទាំងអគារសាងសង់ថ្មី និងអគារកំពុងប្រើប្រាស់។

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា កម្ពុជាមិនទាន់មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់ការសាងសង់អាគារបៃតងនៅឡើយទេ ដូច្នេះការព្រាងគោលការណ៍ថ្មីនេះជារឿងដែលចាំបាច់។

ឯកឧត្តមបន្តថា៖ «គោលគំនិតអគារបៃតង គឺការប្រើប្រាស់ថាមពលដោយមានប្រសិទ្ធភាព កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស»។

« គោលគំនិតនេះ នឹងជួយឱ្យគម្រោងសំណង់នានា ប្រើប្រាស់ទឹកតិច ប្រើដីដោយមានប្រសិទ្ធភាព ប្រើសំភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏ដូចជា កាត់បន្ថយសំណល់ និងផលប៉ះពាល់លើសហគមន៍ ទាំងអំឡុងពេលសាងសង់ និងពេលប្រើប្រាស់អគារ» ឯកឧត្តមបានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]