កម្ពុជាប្តេជ្ញាជំរុញគោលនយោបាយវិស័យភស្តុភាកម្មបៃតង សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន

រដ្ឋាភិបាលកម្ពុជា កំពុងជំរុញរៀបចំគោលនយោ​បាយវិស័យភស្តុភាកម្មបៃតង សំដៅដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន​ក្នុង​តំបន់អាស៊ាន។

នេះបើតាមកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) កាលពីថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការ​អនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាព​សំដៅ​ធ្វើ​ឱ្យប្រ​សើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។

ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និង​ដឹក​ជញ្ជូ​ន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា បានកត់សម្គាល់ឱ្យដឹងថា កិច្ចប្រជុំបានផ្តល់​ធាតុចូល​លើ​គោល​នយោ​បាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែក​ក្នុង​កា​រកាត់បន្ថយ​ផល​​ប៉ះពាល់បរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហា​ទាក់ទងនឹង​សង្គម​ផង​ដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ផែនការមេនៃគោល​នយោបាយ​ភស្តុភា​រគ្រប់​ជ្រុង​ជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន បានផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដល់អ្នកចូលរួម ដើម្បីធ្វើឱ្យ​ការ​ងារដឹក​ជញ្ជូន និងខ្សែច្រវាក់​ផ្គត់​ផ្គង់​កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថ​យកា​របញ្ចេ​ញ​ឧស្ម័ន​ផ្ទះកញ្ចក់ និងការដោះ​ស្រាយ​បញ្ហា​សង្គម។

គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]