កម្ពុជាប្រើ Robots ជំនួសមនុស្ស ដើម្បីត្រួតពិនិត្យប្រព័ន្ធលូ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងថ្មីបំផុតគឺ ឧបករណ៍ Robots ជំនួសឱ្យមនុស្ស​ ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​​ ដែលជាការបោះជំហ៊ានមួយទៀត នៃទំនើបកម្មក្នុងវិស័យសាធារណការ។

​​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ​បច្ចេកទេស ចុះ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា។

តាមការបញ្ជាក់របស់ក្រសួង ការប្រើប្រាស់​នូវ Robot ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​នេះ ជា​បច្ចេកវិទ្យា​ទំនើប ដែលមានភ្ជាប់ជាមួយនិង​កាមេរ៉ា អាចឱ្យគេ​មើលឃើញ​ស្ថានភាព​ជាក់ស្ដែង ប្រព័ន្ធ​លូ​ផ្ទៃ​ខាងក្នុង ដូចជាការកកស្ទះ ឬ​ការខូចខាត ដើម្បី​ចាត់វិធានការ​ដោះស្រាយ បាន​ទាន់ពេលវេលា​។

ការចុះពិនិត្យ​នេះ មាន​គោលបំណង​ចាត់វិធានការ​ដោះស្រាយ និង​ស្វែងរក​មូលហេតុ នៃ​ការបង្ក​ឱ្យមាន​ជំនន់​ទឹកភ្លៀង ជន់​លិច​បណ្តា​ផ្លូវ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ដែលបង្កឱ្យមាន​ការបាក់​ច្រាំង​ដងស្ទឹង​សៀមរាប និង​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។​​

- Video Advertisement -