កម្ពុជាពិចារណាចង់យកស្ដង់ដាសំណង់ពីប្រទេសអឺរ៉ុប មកប្រើនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិចារណាទាញយកគំរូស្ដង់ដាសំណង់ពីប្រទេសអឺរ៉ុបមកកែសម្រួលប្រើប្រាស់នៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យនេះឱ្យមានគុណភាពជាងមុន។

អ្នកជំនាញការចំនួន ១១១ នាក់ មកពីរដ្ឋាភិបាល និងផ្នែកឯកជន ទើបបានចូលរួមនៅក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃអំពីស្តង់ដាសំណង់ពីសហភាពអឺរ៉ុបដែលគេស្គាល់ថា Eurocodes កាលពីសប្តាហ៍មុន។

លោកស្រី Camilla Lombard អនុប្រធានកិច្ចសហប្រតិបត្តិការ និងទីប្រឹក្សាគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជាបានឲ្យដឹងថា ថា៖ «Eurocodes ជាក្រមប្រតិបត្តិដែលទាន់សម័យ និងមានប្រសិទ្ធភាពបំផុតនៃវិស័យសំណង់ ដែលប្រើនៅប្រទេសអឺរ៉ុប»។

«ប្រទេសនីមួយៗអាចរៀនសូត្រពីគំរូស្ដង់ដានេះ ហើយផ្ដាស់ប្ដូវារឱ្យសមស្របទៅនឹងបរិបទសង្គម និង លក្ខខណ្ឌរបស់ប្រទេសខ្លួន» លោកស្រីបន្ដ ។

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា សិក្ខាសាលានេះជាធាតុចូលដ៏សំខាន់សម្រាប់សម្រាប់កម្ពូជាក្នុងការចងក្រងកូដ និងស្តង់ដាសំណង់ ដោយយើងកំពុងពិចារណាយកគំរូតាមស្ដង់ដាអឺរ៉ុបលើចំណុចខ្លះ ដែលសមស្របនឹងបរិបទកម្ពុជា»។

គួរបញ្ជាក់ថា Eurocodes ជាប្រព័ន្ធស្តង់ដារនៃសំណង់ និង ស្ថាបត្យកម្មសំណង់ស៊ីវិល ដែលប្រើនៅសហភាពអឺរ៉ុប ហើយមកដល់ពេលនេះ វាក៏ត្រូវបានពិចារណាប្រើន នៅសិង្ហបុរីផងដែរ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]