កម្ពុជាមានទីតាំងពិនិត្យគុណភាពខ្យល់ ៥១ទីតាំង ខណៈរាជធានីភ្នំពេញមាន ១៤ទីតាំង

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាមានទី​តាំងត្រួតពិនត្យគុណភាពខ្យល់ចំនួន​៥១ ទីតាំងក្នុងការប្រមូលនូវទិន្ន​ន័យខ្យល់ប្រចាំថ្ងៃយកមកវាយតម្លៃដើម្បីគ្រ​ប់គ្រងគុណភាព​ខ្យល់​នៅកម្ពុជា​ប្រកប​ដោ​​យ​​សុក្រឹតភាព។

នេះបើតាមការបញ្ជាក់របស់  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និបាត​បូ​ក​​​​សរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី​៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា «យោងតាមអ្វីដែលជាការត្រួតពិនិត្យទៅលើ​គុណភាពខ្យល់​នៅក្នុង​ប្រទេស​កម្ពុ​ជា​របស់យើងនេះ គឺយើងបានរៀបចំនៅទីតាំងត្រួតពិនិត្យខ្យល់គឺចំនួន ៥១ទីតាំងនៅក្នុងប្រទេស​កម្ពុជា​ក្នុងនោះ​​គឺរាជធានីភ្នំពេញ​មានចំនួន​ ១៤ទីតាំង ហើយនៅតាមបណ្ដាខេត្តមានចំនួន ៣៧ទីតាំងដើម្បីយើង​ប្រមូល​នូវទិ​ន្ន​​ន័យប្រចាំថ្ងៃ»។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថា ប្រភពបំពុលខ្យល់សំខាន់ៗ​មាន ៥ គឺ ទី​១-ការ​កើនឡើងនៃចំនួនយានយន្តនិងការដឹកជញ្ជូន, ទី២-​ការឆេះនៅទីលានចាក់​សំរាមឬការដុតសំរាមនៅទីវា​ល​ ,ទី៣​ការ​​ដុត​ចោ​លនូវកាកសំណល់និងសំ​ភារះដែលខូចគុណភាព ,ទី៤-​ការដុតកាកសំណ​ល់កសិកម្មក្រោយកា​រប្រ​មូ​ល​ផ​ល​, និង​ទី៥-ការ​​ដុតឥន្ធនៈកខ្វក់ក្នុងឡកំដៅឬក្នុងរោងចក្រជាដើ​ម។

ក្នុងការទប់ស្កាត់ការបំពុលខ្យល់នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ រួមមាន៖

១_ការ​គ្រប់​គ្រងការដ្ឋានសំណង់​

២_ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់

៣_ការគ្រប់គ្រង​ការ​បញ្ចេ​ញសារធាតុ​បំពុលខ្យល់ពីយានយន្ត

៤_ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម

៥_ការ​គ្រប់គ្រងការដុតសំណល់នៅទីចំហ

៦_ការកែលម្អការគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និង

៧_ការបង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់ ដើម្បីកាត់បន្ថយការបំពុលខ្យល់សាធារណៈ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]