កម្ពុជា-ថៃ បានប្តូរបទពិសោធន៍ល្អៗ លើការគ្រប់គ្រង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃនៅរាជធានីភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងដឹកជញ្ជូនប្រទេសថៃ បានពិភាក្សាគ្នា លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃក្នុងទីក្រុង។​

កិច្ចពិភាក្សានេះ ធ្វើឡើងរវាងគណៈប្រតិភូនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ដឹកនាំដោយ លោក កើត ឆែ អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ នៃក្រសួងដឹកជញ្ជូន ប្រទេសថៃ កាលពីថ្ងៃទី២០ ខែមិថុនា នៅប្រទេសថៃ។​

កិច្ចពិភាក្សានេះ ធ្វើឡើង ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ នៅក្នុង រាជធានីភ្នំពេញ រៀបចំដោយក្រុមជំនាញការជប៉ុន JICA។

ក្នុងជំនួបនេះ អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងយល់បន្ថែមពីការរៀបចំប្រព័ន្ធដឹក ជញ្ជូនសាធារណៈឆ្លាតវៃ និងវិធានការល្អៗក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

- Video Advertisement -