កម្ពុជា ប្រកាសបើកយុទ្ធនាការ «ភ្នំពេញស្អាត» ដើម្បីបណ្តុះទម្លាប់ថ្មីស្រឡាញ់បរិស្ថាន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានប្រកាសឱ្យចាប់ផ្ដើមអនុវត្តយុទ្ធនាការ «ភ្នំពេញស្អាត» ជាផ្លូវការហើយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ទិសដៅដើម្បីបង្កើនសោភ័ណភាពទីក្រុង ពង្រឹងការគ្រប់គ្រងសំណល់ និងពិសេសអប់រំប្រជាពលរដ្ឋគ្រប់រូបឱ្យស្រលាញ់អនាម័យបរិស្ថាន។

យុទ្ធនាការភ្នំពេញស្អាតនេះ នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាតនៅក្នុងសហគមន៍។

យុទ្ធនាការឆ្នាំ២០២១នេះ គឺធ្វើឡើងក្រោមពាក្យស្លោក «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដើម្បីឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ថា ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]