កម្ពុជា-ព្រុយណេ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ទ្វេភាគីបន្ថែមទៀត

កម្ពុជា និងព្រុយណេ បានប្តេជ្ញារួមគ្នាពង្រឹង និងជំរុញវិស័យទេសចរណ៍ទ្វេភាគីបន្ថែមទៀត ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នា នឹងចុះអនុរស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍នៅឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាង, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក DATO DR ABDUL MANAF METUSSIN, រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសរួចរាល់។

ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍មូស្លីមឱ្យបានទូលំទូលាយ ព្រមទាំងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

អនុរស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ កម្ពុជា ព្រុយណេ គ្រោងនឹងចុះហត្ថលេខាក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វលីពីន។ ភាគីទាំងពីររំពឹងថា តាមរយៈ MOUនេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកាន់តែច្រើនថែមទៀត។

គួររំលឹកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ កាលថ្ងៃទី២៧ ខែកញ្ញា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]