កម្ពុជា-ម៉ាឡេស៊ី ពិភាក្សារួមគ្នាដើម្បីពង្រីកកិច្ចសហការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ

ស្ថានបេសកកម្មម៉ាឡេស៊ី វិនិយោគិន ពាណិជ្ជករ និងសហគ្រិនមកពីសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានមកជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបង្ហាញពីបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ វិស័យសំណង់ និងវិស័យសំខាន់ៗមួយចំនួនទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងវិនិយោគិនម៉ាឡេស៊ី ដឹកនាំដោយលោក Dato’ Sri Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ក្នុងកម្មវិធី “Malaysia-Cambodia Trade and Investment Mission 2025 Business Matching & Welcome Dinner” នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ (អានបន្ថែម)

នៅក្នុងជំនួបនេះ ភាគីម៉ាឡេស៊ី បានឱ្យដឹងថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើន និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងម៉ាឡេស៊ី ដោយផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងចាប់ដៃគូពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងវិស័យអចលនទ្រព្យ វិស័យសំណង់ វិស័យកម្មន្តសាល វិស័យលក់រាយ វិស័យកសិកម្ម វិស័យសេវាកម្មកម្រិតខ្ពស់។

ឯកឧត្តម សំហេង បូរ៉ា បានឱ្យដឹងថា តាមរយៈជំនួបពិភាក្សានេះ កម្ពុជា-ម៉ាឡេស៊ី ក៏បានស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។

សូមរម្លឹកដែរថា ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC)។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]