កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាជំរុញការវិនិយោគលើឧស្សហកម្មកែច្នៃអាហារហាឡាល់

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាពង្រឹងទំនាក់ទំនងទ្វេរភាគី ពិសេសរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា នៅទី២១ ខែសីហា ឆ្នាំ២០២៥។

តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតម៉ាឡេស៊ី បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នា ដោយផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។

គួររំលឹកផងដែរថា៖ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានវិនិយោគដំបូងៗគេបង្អស់នៅកម្ពុជា (ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៤) រួមទាំងគម្រោងធំៗ ដូចជាស្រាបៀរអង្គរ និងរោងចក្រផលិតអគ្គិសនី។

បើគិតនៅត្រឹមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩លានដុល្លារ។ ក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ដោយផ្តោតលើវិស័យទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាលជាដើម។នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ថ្ងៃទី១២ ខែសីហា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្រកាសរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មកែច្នៃអាហារសមុទ្រ

កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មអាហារ […]

ក្រុមហ៊ុនអឺរ៉ុបចំនួន៣ បានមកបង្ហាញនូវបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃផលិតផលរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការកែច្នៃផល […]

សិប្បកម្មផលិតប្រហុកម្សៅនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធបើកឱ្យដំណ […]

ក្រុមហ៊ុនធំៗ២ មកពីចិន គ្រោងពង្រីករោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា

ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd និងក្ […]

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ព […]