ក្រុមហ៊ុនក្នុងស្រុក Isaford Immigration នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ខណៈថ្មីៗ ទើបតែបើកលក់គម្រោងថ្មីមួយនៅរដ្ឋ North Carolina។
មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសគម្រោង Ellis Walk នៅទីក្រុង Durham រដ្ឋ North Carolina ដែលទើបតែបើកលក់ថ្មី។
គម្រោងនេះ មានទីតាំងស្ថិនក្នុងតំបន់សក្ដានុពល (ហៅថា tri-city region ឬ Triangle) ដែលសាកសម្យទាំងសម្រាប់ការវិនិយោគ និងការស្នាក់អាស្រ័យផ្ទាល់ខ្លួនផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា តំបន់ Triangle រួមមាន ទីក្រុង Raleigh Durham និង Chapel Hill នៃរដ្ឋ North Carolina។ តំបន់នេះមានភាពល្បីល្បាញខាងផ្នែកស្រាវជ្រាវ និងបច្ចេកវិទ្យា ដែលមានមហាវិទ្យាល័យធំៗ ជាច្រើននៅទីនោះ។ ថ្មីៗនេះ ទីក្រុងទាំង ៣ បានទទួលរង្វាន់លេខ ២ ថាជាកន្លែងរស់នៅល្អបំផុត ពីកម្មវិធី US News និង World Report’s Best Places Rankings។