កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងចែករំលែកបច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍន៍ថ្មីៗ ក្នុងវិស័យសំណង់កម្ពុជា
អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍន៍ថ្មីៗរបស់វា ។
សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមទៅលើវិស័យសំណង់ និងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពខ្ពស់ដើម្បីទទួលបាននូវសំណង់ដែលរឹងមាំជាប់ធន់ គឺជាកត្តាដ៏ចាំបាច់បំផុត។
ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ដែលប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗដើម្បីចូលរួមចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ជូនទៅដល់ប្រជាជនកម្ពុជា ហើយ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ នេះផងដែរ កម្មវិធីបានអញ្ជើញលោក SOMPOP SUVANHONGKUL (ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម ផ្នែកសំណង់ និង ការសាងសង) និងអ្នកជំនាញផ្នែកសំណង់ផ្សេងៗទៀត ដើម្បីធ្វើការចែករំលែកអំពី ការវិវឌ្ឍន៍របស់គ្រោងដំបូល និងទិចនិក ដើម្បីទទួលបាន គ្រោងដំបូលដែលមានគុណភាព ហើយសាកសមជាមួយការរចនាបទផ្ទះ ឬអាគារ។ ប្រធានបទនេះអាចជួយដល់ការយល់ដឹងឲ្យកាន់តែទូលំទូលាយ ជាពិសេសការវិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យនេះ ដើម្បីអោយម្ចាស់ផ្ទះ ឬអាគារធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។
សូមបញ្ជាក់ទៀតថា កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងធ្វើការឡាយបន្តរផ្ទាល់នូវរៀងរាល់ថ្ងៃសៅរ៏ វេលាម៉ោង ១០ព្រឹក នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែរមុនថ្ងៃកម្មវិធី ក្រុមហ៊ុនក៏មានការប្រកាសជូនដំណឹងនៅលើទំព័ហ្វេសប៊ុករបស់ខ្លួនផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
លោកស្រី អ៊ូ សុខដានិត ០១៥ ៧៧៧ ២៥៤
Facebook: ចុចទីនេះ
- Video Advertisement -