ការចាក់បេតុងដ៏ធំបំផុតមិនធ្លាបមាននៅទីក្រុងបាងកក
អ្នកអភិវឌ្ឍន៍ទទួលខុសត្រូវលើគម្រោងមួយនៅទីក្រុងបាងកកក្នុងប្រទេសថៃបានអះអាងពី ការចាក់បេតុងធំបំផុតមួយមិនធ្លាប់មានពីមុនមកនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលអគារមួយក្នុងចំណោមអគារការិយាល័យផ្សេងទៀត នៃគម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារកំពុងមមាញឹកសាងសង់បន្ត។
នៅក្នុងក្បួនរថយន្តក្រឡុកបេតុងដ៏ធំចំនួនរហូតដល់ ៥៤៧គ្រឿង របស់ក្រុមហ៊ុន Mammoth Concrete បានដឹកជញ្ជូនបេតុងរហូតដល់ចំនួន ២៣.៧២៥ម៉ែត្រគូប ក្នុងរយៈពេលជាង ៣៣,២៥ ម៉ោង ដើម្បីធ្វើការចាក់គ្រឹះជម្រៅរហូតដល់ទៅ ៤.៥ ម៉ែត្រ ដែលធ្វើអោយបរិមាណផ្គត់ផ្គង់បេតុងកើនរហូតដល់ ២.២០០តោន។
ផលិផលបេតុង និងក្រុមហ៊ុន Aggregate Co., Ltd.,បានចាប់ដៃគូជាមួយក្រុមហ៊ុន KCS & Associates Co., Ltd., Stonehenge Inter Plc, និងក្រុមហ៊ុន Italian-Thai Development Corporation Ltd. ដែលជាអ្នកទទួលម៉ៅការទទួលខុសត្រូវចំពោះការចាក់បេតុងគ្រឹះនេះដោយប្រើបច្ចេកទេសលាយដោយប្រើកំដៅទាប ជាមួយនឹងកម្លាំងបេតុង ៦០០គីឡូក្រាមក្នុងមួយសង់ទីម៉ែត្រការ៉េ។
ការអភិវឌ្ឍរួមគ្នារបស់ក្រុមហ៊ុន TCC Assets (Thailand) Co., Ltd. និង ក្រុមហ៊ុន Frasers Property Holdings Thailand One Bangkok បានអះអាងថា “នេះគឺជាការអភិវឌ្ឍន៍ក្នុងវិស័យឯកជនដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ”។

