ការដ្ឋានស្ថានីយទឹកស្អាតខ្នាតធំនៅស្ទឹងត្រែង សម្រេចបាន៩០% គ្រោងដំណើរការចុងឆ្នាំនេះ

ស្ថានីយទឹកស្អាតដ៏ធំកម្ពស់៥៥ម៉ែត្រ នៅស្ទឹងត្រែង បច្ចុប្បន្នសាងសង់បាន៩០%ហើយ ដោយគ្រោងនឹងចាប់ផ្ដើមដំណើរការផ្គត់ផ្គង់ទឹកនៅចុងឆ្នាំ២០២២។

អនុប្រធានគម្រោង ផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លោក សន ចន្ធី បានឱ្យដឹងកាលពីថ្ងៃទី ៩ មិថុនា ថា បច្ចុប្បន្នការកប់ទុយោមេសម្រេចបាន ៣៥%ហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារ ដើម្បីត្រៀមបើកឱ្យពលរដ្ឋនៅក្នុងក្រុងប្រើប្រាស់មុនគេ ទើបបោះជំហានទៅតាមបណ្តាស្រុក។

មានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្ថានីយនេះកំពុងសាងសង់ឡើង ក្រោមឥណទានរបស់ ADB លើផ្ទៃដីជាង ១៧.០០០ ម៉ែត្រការ៉េ និងមានរយៈកម្ពស់រហូតទៅដល់ ៥៥ម៉ែត្រ។ ក្រោយដំណើរការនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានទូទាំងខេត្តស្ទឹងត្រែង។

- Video Advertisement -