ការធ្លាក់ចុះនៃការវិនិយោគយ៉ាងធំធ្វើឲ្យប្រទេសម៉ាឡេស៊ីមានការព្រួយបារម្ភ

អាជ្ញាធរម៉ាឡេស៊ីបានសម្តែងក្តីបារម្ភអំពីផលប៉ះពាល់នៃការធ្លាក់ចុះការវិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ៧០ភាគរយ នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ដែលអាចមានទៅលើផ្នែកផ្សេងៗនៃសេដ្ឋកិច្ចប្រទេស។

ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ីដែលទទួលបានអនុម័តយល់ព្រម បានធ្លាក់ចុះពី ២១,៦៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ មកនៅត្រឹមតែ ៦,៥៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ នេះបើយោងតាមអាជ្ញាធរទទួលបន្ទុកអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (ហៅកាត់ថា MIDA) រដ្ឋមន្ត្រីនៃក្រសូងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម លោក Datuk Seri Ong Ka Chuan ដែលបានថ្លែងប្រាប់ទៅកាន់ propertyguru.com ថា “វាជាការព្រួយបារម្ភមួយ ដោយសារតែការធ្លាក់ចុះនេះគឺទំហំធំ… ហើយនេះជាអ្វីដែលធានាចំពោះការវិភាគបន្ថែមទៀតទៅអនាគត”។

ផលប៉ះពាល់ដែលសំខាន់បំផុតនោះ គឺដំណើរការសេដ្ឋកិច្ចដែលមានដំណើរយ៉ាងលំបាក ដោយក្នុងនោះតម្លៃទំនិញធ្លាក់ចុះ ថ្លៃចំណាយក្នុងការរស់នៅកើនឡើង ហើយវិស័យអចលនទ្រព្យនេះមានជាប់ទាក់ទងនឹងវិស័យឧស្សាហកម្មចំនួន ២០០ ផ្សេងទៀត។

- Video Advertisement -