ការបង្កើតកំណត់ត្រាពិភពលោកថ្មីលើការសាងសង់អគារខ្ពស់ៗ

SSCHWING Stetter ជាឈ្មោះម៉ាកម៉ាស៊ីនផលិតបេតុងដ៏ល្បីមួយដែលត្រូវបានប្រើប្រាស់ជាមួយការសាងសង់សំណង់អគារខ្ពស់ៗល្បីៗក្នុងពិភពលោក។

ម៉ាស៊ីនលាយបេតុង និងរថយន្តបូមបេតុងរបស់ SCHWING ត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោកយ៉ាងជោគជ័យ នៅទីណាដែលត្រូវការបរិមាណបេតុងដ៏ច្រើនដើម្បីបូមចាក់ទៅកាន់ទីតាំងឆ្ងាយៗទាំងផ្តេក និងបញ្ឈរ។

SCHWING ផ្តល់នូវដំណោះស្រាយសម្រាប់បរិមាណបញ្ជូនខ្ពស់ជាមួយសម្ពាធបេតុងទាប ឬបរិមាណបញ្ជូនទាបជាមួយសម្ពាធបេតុងខ្ពស់ ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ទាំងពីរករណី។ គម្រោងសាងសង់អគារខ្ពស់ទាមទារឲ្យមានល្បាយបេតុងគុណភាពខ្ពស់និងជាប់ល្អ ដូចនេះម៉ាស៊ីនលាយបេតុងជាច្រើនស៊េរីរបស់ Stetter ដែលបំពាក់ដោយម៉ាស៊ីនលាយភ្លោះគឺជាជម្រើសដ៏ល្អ។

ម៉ាស៊ីនបូមបេតុង៖ ម៉ាស៊ីនបូមបេតុង និងរថយន្តចាក់បេតុងកម្ពស់ខ្ពស់ SCHWING គឺលឿន អាចទុកចិត្តបាន និងជួយសន្សំសំចៃសម្រាប់ការបូមចាក់បេតុងក្នុងស្ថានភាពលំបាកខ្លាំងជាមួយនឹងបេតុងដែលបានគណនាជាពិសេសសម្រាប់ការដ្ឋានសាងសង់ និងទៅតាមអាកាសធាតុ។

ដងបំពង់សម្រាប់ចាក់បេតុង (SPB): SCHWING SPB ត្រូវបានរចនារួមបញ្ចូលគ្នានូវលក្ខណៈអាចបត់បាន និងអាចតំឡើងបញ្ឈរបានខ្ពស់ ដើម្បីចាក់ពីខាងក្រៅ លើកបង្វិល ឬការរចនាពិសេសដែលអាចលើកឡើងទៅកាន់កន្លែងចាក់ដោយខ្លួនឯង។

លក្ខណៈពិសេសមួយទៀតគឺការបំបែកដងបំពង់ចាក់បេតុង ដែលអាចឱ្យ SPB បំបែកជាពីរផ្នែកសម្រាប់ជួយកាត់បន្ថយទម្ងន់ និងងាយស្រួលលើក។

ម៉ាស៊ីនលាយ៖ ម៉ាស៊ីនលាយបេតុង Stetter មានបទពិសោធន៍ក្នុងបច្ចេកវិទ្យាលាយបេតុជាង ៧២ឆ្នាំ មកហើយ។

ម៉ាស៊ីនលាយដែលផលិតដោយក្រុមហ៊ុន SCHWING Stetter មានបរិមាណទិន្នផលពី ១៨ ទៅ ២៤០ម៣ ក្នុងមួយម៉ោង ហើយមានភាពជឿជាក់ និងភាពរឹងមាំ១០០%។ ម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់សម្រាប់ការផ្គត់ផ្គង់តាំងពីឆ្នាំ១៩៩៩ នៅតែដំណើរការបាន។

រថយន្តដឹកបេតុងលាយោ៖ រួមបញ្ចូលនូវចំណេះធ្វើពីការផលិតនូវរថយន្តដឹកបេតុងជាង ៦០.០០០គ្រឿង គឺមានការអះអាងដែលគួរឲ្យជឿជាក់បាននៅទូទាំងពិភពលោកថា មានគុណភាពប្រើប្រាស់បានយូរ។ Stetter មានរថយន្តដឹកបេតុងដែលមានសមត្ថភាពផ្ទុកពី ៣ម៣ ទៅ ១២ម៣។

ក្រុមហ៊ុន SCHWING Stetter ឥណ្ឌា ត្រូវបានផ្តល់សហប្រតិបត្តិការបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ១៩៩៨ និងចាប់ផ្តើមប្រតិបត្តិការផលិតនៅឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% នៃក្រុមហ៊ុន Schwing GMBH អាឡឺម៉ង់ ដែលក្រុមហ៊ុននេះជាអ្នកត្រួសត្រាយក្នុងផ្នែកផលិតកម្មគ្រឿងបរិក្ខារសាងសង់ទាក់ទងនឹងបេតុងនៅក្នុងពិភពលោក មានដូចជា ម៉ាស៊ីនលាយបេតុង រថយន្តបូមបេតុង ស្ថានីយបូមបេតុង និងរថយន្តដឹកបេតុងលាយ។ ក្រុមហ៊ុននេះមានមូលដ្ឋានផលិតនៅក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក។

ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅឥណ្ឌានេះមានរោងចក្រផលិតលំដាប់ថ្នាក់ពិភពលោកចំនួន៤ នៅជិតទីក្រុង Chennai ប្រទេសឥណ្ឌា ហើយមានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនរួមទាំងទីផ្សារអាស៊ីអាគ្នេយ៍។

- Video Advertisement -