ការព្យាករណ៍ពីOxford ៖ វិស័យសំណង់នឹងជាក្បាលម៉ាស៊ីនសំខាន់ជំរុញកំណើនសេដ្ឋកិច្ចសកល

ការព្យាករណ៍ថ្មីរបស់សកលវិទ្យាល័យសេដ្ឋកិច្ច Oxford Economics បានឱ្យដឹងថាវិស័យសំណង់នឹងក្លាយជាក្បាលម៉ាស៊ីនសំខាន់ជាងគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល នៅទសវត្សថ្មីដល់ឆ្នាំ២០៣០ ខាងមុខ ដោយនឹងមានកំណើនខ្ពស់ជាងទសវត្សមុនៗដល់ទៅ ៣៥%។ នេះបើយោងតាមសារព័ត៌មាន GCR ។

ប្រភពដដែលបានបញ្ជាក់ទៀតថា កំណើននៃវិស័យសំណង់ទូទាំងសកលលោក នឹងមានប្រមាណ ៣,៦% ក្នុងមួយឆ្នាំៗ ចាប់ពេលនេះដល់ឆ្នាំ ២០៣០។

លើសពីនេះ ទិន្នផលនៃវិស័យសំណង់ក្នុងរយៈពេល១០ឆ្នាំខាងមុខ នឹងមានដល់ទៅ ៤,៥ ទ្រីលានដុល្លារ ដែលនឹងបង្កើនទិន្នផលសរុបត្រឹមឆ្នាំ ២០៣០ ដល់ទៅ ១៥,២ ទ្រីលានដុល្លារ ឬស្មើ ១៣,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅពេលនោះ។

កំណើននេះគឺដោយសារតែ កំណើននៃការសន្សំសំចៃក្នុងគ្រួសារ ការចាក់បញ្ចូលទឹកប្រាក់ឧបត្ថម្ភរបស់រដ្ឋដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ និងកំណើនប្រជាជន។

តាមរយៈកំណើននេះ វិស័យសំណង់ត្រូវបានព្យាករថា នឹងនាំមុខកំណើននៃវិស័យសេវាកម្ម និងកម្មន្តសាល។

របាយការណ៍បន្តថា កំណើននឹងត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសមួយចំនួនតូច ខណៈប្រទេសចិន ឥណ្ឌា អាមេរិក និងឥណ្ឌូនេស៊ី នឹងមានសន្ទុះខ្លាំង ពោលគឺរួមចំណែកលើស ៥៨% នៃកំណើនសកលដែលបានព្យាករ។

ទោះជាយ៉ាងណា ការព្យាករណ៍នេះ មិនមានកំណើនដូចគ្នានោះទេ នៅប្រទេសមួយចំនួន ដូចជាកំណើនហេដ្ឋារចនាសម្ព័ន្ធនៅចក្រភពអង់គ្លេសជាមធ្យម ៣.៧% ក្នុងមួយឆ្នាំ ប្រណាំងប្រជែងគ្នាជាមួយចិន។

លោក Graham Robinson ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធសកលនៃសកលវិទ្យាល័យសេដ្ឋកិច្ច Oxford Economics លើកឡើងថា វាពិតជាមិនគួរឱ្យជឿទេ ដែលវិស័យសំណង់ មានកំណើនលើសវិស័យសេវាកម្ម និងវិស័យផលិតកម្ម។

លោកបន្តថា ៖ «ប៉ុន្តែវិស័យសំណង់នឹងជាតួឯងជំរុញដល់សេដ្ឋកិច្ចពិភពលោក ក្នុងមួយទសវត្សរ៍ខាងមុខនេះ គឺដោយសារតែការជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល និងការចំណាយរបស់ប្រជាពលរដ្ឋលើសលប់ បន្ទាប់ពីវិបត្តិកូវីដ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]