ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្កជាកង្វល់ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា

ការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ ( Mahathir Mohamed) បានបង្កឱ្យមានការព្រួយបារម្ភលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនានា។ ក្នុងកំឡុងពេលកាន់ដំណែងរបស់លោកកាលពីឆ្នាំ ២០១៨ គម្រោងផ្លូវរថភ្លើងល្បឿនលឿនសិង្ហបុរី – គូឡាឡាំពួរ ដែលជាមូលនិធិរបស់ប្រទេសចិន និងគម្រោងកសាងផ្លូវរថភ្លើង MRT 3ខ្សែ ដែលកម្ចីគិតជាទឹកប្រាក់ប្រមាណ ៤៧ ពាន់លានដុល្លារអាមេរិក ត្រូវបានលុបចោល។

យ៉ាងណាមិញ ចំពោះការលាលែងពីតំណែងនេះ គឺជាការងើបឡើងវិញនៃសម្ព័ន្ធគណបក្សរបស់លោក ដែលបានធ្វើឲ្យជោគវាសនាគម្រោងធំៗទាំងអស់នោះត្រឡប់មកឋិតនៅសភាពដើមវិញ។

ចំណែកឯអ្នកវិភាគឧស្សាហកម្ម Fitch Solutions បានចេញការព្រមានមួយដល់វិនិយោគិន កាលពីចុងខែកុម្ភៈ បន្ទាប់ពីការលាលែងពីតំណែង របស់រដ្ឋមន្ត្រី និងអ្នកធ្វើគោលនយោបាយសំខាន់ៗ ឲ្យរក្សាទំនុកចិត្តជាទូទៅនៅក្នុងវិស័យសំណង់នឹងកើនឡើងវិញរហូតដល់ ៣.៥ ភាគរយនៅឆ្នាំ ២០២០នេះ ។

- Video Advertisement -