ការសាងសង់ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក ចូលដល់ដំណាក់កាលដំឡើងគ្រោងដែកស្ពាន

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដំឡើងគ្រោងដែកស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក បន្ទាប់ពីបញ្ចប់ការសាងសង់បង្គោលស្ពានថ្មើរជើងចំនួន៤រួចមក។

ដំណើរការនៃការដំឡើងគ្រោងដែកស្ពាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍ក្នុងតំបន់នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា។

រដ្ឋបាលរាជធានី សម្រចរបិទចរាចរលើនៃផ្លូវប្រសព្វទាំង ៤ រយៈពេល ៣យប់ គឺ នៅយប់ថ្ងៃទី២៩ និង ៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ចាប់ពីម៉ោង ៨:០០យប់ ដល់ម៉ោង ៧:០០ព្រឹក។

សូមបញ្ជាក់ថា ស្ពានថ្មើរជើងស្តុបសន្ធរម៉ុក បានបើកការដ្ឋានកាលពីចុងឆ្នាំ ២០១៩ ដំណាលគ្នា និងការដ្ឋានសាងសង់ស្ពានថ្មើរជើងផ្សារដើមគរ ដែលបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់រួចហើយ៕

- Video Advertisement -