ការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន៦០% គិតត្រឹមខែមីនា
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៧គីឡូម៉ែត្រ ពីស្រុកសំឡូតខេត្តបាត់ដំបងមកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សាងសង់សម្រេចបានជិត ៦០%ហើយ បើគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងកាលពីថ្មីថ្ងៃទី ១៤ មីនានេះថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ចប់គម្រោងទៅតាមផែនកំណត់។
ផ្លូវជាតិលេខ១០ ចំណាយថវិកាសាងសង់ ១៨៨លានដុល្លារ ដោយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូឆ្នាំ ២០២៣។ (អានបន្ថែម)
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ ១០ នេះត្រូវបានប្ដូរប្លង់តម្រាយផ្លូវ ដោយមិនសាងសង់ចោះកាត់ភ្នំក្រវាញទៀតទេ តែនឹងធ្វើវាងវិញ ដើម្បីរក្សាព្រៃឈើ និងបរិស្ថាន ដោយគ្រោងនឹងចំណាយបន្ថែម ៦០ លានដុល្លារទៀតលើការប្ដូរនេះ។ (អានបន្ថែម)
- Video Advertisement -

