ក្តារក្រាល INOVAR រឹងមាំ និងជាប់ពណ៌បានយូរ
ក្រុមហ៊ុន Inovar (Cambodia) Pte. Ltd បានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ ២០១៤ ក្នុងនាមជារោងចក្រលក់ចេញដោយផ្ទាល់នូវផលិតផលក្តារក្រាលគុណភាពខ្ពស់ ដែលផ្គត់ផ្គង់ និងធានានូវការផលិតដោយរោងចក្ររបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។ ក្តារក្រាល Inovar ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មក្តារកម្រាលនៅក្នុងតំបន់អាស៊ី ហើយកន្លែងផលិតរបស់វាគឺត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអឺរ៉ុប។ ចំណុចខ្លាំងរបស់ក្តារក្រាល Inovar គឺក្តារក្រាលនេះធ្វើពីឈើខ្លឹមតំបន់ត្រូពិក HDF (High Density Fibreboard) ដែលធន់នឹងទឹកល្អគ្មានគូប្រៀប។
សមិទ្ធិផលសំខាន់ៗរបស់ Inovar រួមមាន:
២០០៧-២០១៤ : ទទួលបានរង្វាន់ជាម៉ាកល្អបំផុតនៅក្នុងឧស្សាហកម្មក្តារកម្រាលសម្រាប់រយៈពេល ៨ ឆ្នាំជាប់គ្នា ដែលប្រគល់ឲ្យដោយជ័យលាភីម៉ាកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Brand Laureate)។
២០០៩-២០១១ : វិញ្ញាបនប័ត្រឧស្សាហកម្មល្អបំផុត ផ្តល់ដោយក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម ប្រទេសម៉ាឡេស៊ី និង MATRADE
២០០៩-២០១៣ : ជាប់លេខ ១ នៅក្នុងប្រទេសជប៉ុនសម្រាប់ម៉ាកក្តារកម្រាល (តាមរយៈទីផ្សារភាគហ៊ុន) រយៈពេល ៥ ឆ្នាំជាប់គ្នា តាមលទ្ធផលស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវ Yano របស់ជប៉ុន។
ឆ្នាំ ២០១០ : ទទួលបានពានរង្វាន់ផលិតឆ្នើមដោយវិទ្យាស្ថានរចនាលំអផ្ទៃខាងក្នុង ប្រទេសម៉ាឡេស៊ី ឆ្នាំ
២០១១ : 1ទទួលបានលេខ ១ ម៉ាកក្តារកម្រាលក្នុងប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ ឆ្នាំ
២០១៣ : ទទួលបានរង្វាន់ Singapore BEI Asia ឆ្នាំ
២០១៤ : ទទួលពានរង្វាន់សហគ្រាសធុនតូច និងមធ្យមឆ្នើមក្នុងការច្នៃប្រឌិតបង្កើតថ្មី ប្រគល់ដោយ Star Outstanding Business ឆ្នាំ ២០១៥ : ទទួលពានរង្វាន់បច្ចេកវិទ្យាច្នៃប្រឌិតបង្កើតថ្មីម៉ាឡេស៊ី ប្រគល់ដោយ Frost & Sullivan
Inovar មិនគ្រាន់តែមានកំណត់ត្រាល្អក្នុងការផ្គត់ផ្គង់នូវក្តារក្រាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវការរចនាដែលស៊ីគ្នានឹងប្រភេទក្តារក្រាលផ្សេងៗ (ឧទាហរណ៍ ៖ ក្រណាត់ និងទម្រង់ផ្សេងៗ) និងផ្តល់ជូនផងដែរសេវាកម្មដំឡើង និងការផ្គត់ផ្គង់គម្រោងធំៗ។
វាដើរតួនាទីជាមជ្ឈមណ្ឌលមួយដែលផ្តល់ជូនគ្រប់យ៉ាងនូវដំណោះស្រាយពាក់ព័ន្ធនឹងតម្រូវការកម្រាលរបស់អតិថិជន។ ក្តារក្រាល Inovar ត្រូវបានដំឡើងដោយប្រើប្រព័ន្ធលក្ខណៈបិតភ្ជាប់ពីលើ និងមិនត្រូវការកាវបិទនោះទេ ដែលនេះធ្វើឲ្យវាងាយស្រួលក្នុងការដំឡើង និងមានភាពងាយស្រួលក្នុងការយកចេញផងដែរ។ អតិថិនជននឹងមានជម្រើសម៉ូដជាង ៦០ ដើម្បីជ្រើសរើស ហើយកម្រាលនេះអាចធ្វើការផ្លាស់ប្តូរទៅតាមនិន្នាការម៉ូដ ដោយមិនចំណាយច្រើន និងរំខានដល់បរិវេណពាណិជ្ជកម្ម និងលំនៅដ្ឋានរបស់អតិថិជន។
ក្រៅពីក្តារក្រាល Inovar បានបន្ថែមនូវសម្ភារពីរទៀតសម្រាប់កិច្ចការពាក់ព័ន្ធនឹងកម្រាល ទៅក្នុងប្រភេទផលិតផលរបស់ខ្លួនជាច្រើននោះគឺ ក្តារប្លាស្ទិកដែលមានភាពធន់មិនទ្រុឌ (Imprezz) និងមានលក្ខណៈចាក់ស្រេះជាប់គ្នា និងផលិតផលមួយទៀតគឺ បន្ទះក្រាលធ្វើពីឈើ (Inovar Deck shield) ។
ជាមួយនឹងប្រព័ន្ធសូរក្រិករបស់ Imprezz វាធ្វើឲ្យមានភាពងាយស្រួលក្នុងការដំឡើងដោយមិនចាំបាច់ប្រើធាតុស្អិតនោះទេ។ Imprezz មិនជ្រាបទឹក 100% និងមានអត្រាបំភាយជាតិ formaldehyde ទាបនៃ E0 ដែលនេះធ្វើឲ្យ Imprezz ផ្ដល់នូវគុណភាពខ្យល់ល្អនៅខាងក្នុងផ្ទះ ឬអាគារ។
បន្ទះក្តារក្រាលធ្វើពីឈើ Inovar Deckshield វិញ មានផ្សំនូវកម្លាំងរឹងមាំនៃ Polyethylene និងសាច់ឈើ ព្រមជាមួយនិងស្រោមការពារខាងក្រៅដែលស្រោបឈើស្នូលខាងក្នុងទាំងបួនជ្រុង ធ្វើឲ្យបន្ទះក្តារនេះមិនជ្រាបទឹក ការពារបានពីស្នាមគូសឆូត ស្នាមប្រឡាក់ និងការហើរពណ៌។
បច្ចេកវិទ្យាដែលមានប្រកាសនីយបត្រតក្កកម្មនេះ ក៏អាចធ្វើឲ្យមានការបន្ថែមឆ្នូតពណ៌ និងរូបរាងស្នាមសសៃសាច់ឈើធម្មជាតិ ដែលធ្វើឲ្យមើលទៅដូចជាឈើពិតជាក់ស្តែង។ បន្ទះក្តារនេះមិនបែក ឬប្រេះ ដែលធ្វើឲ្យមានសុវត្ថិភាពក្នុងការដើរលើវា សូម្បីតែនៅពេលអ្នកដើរដោយជើងទទេរ។

