ក្នុងចំណោមអាស៊ាន វៀតណាមបោះទុននៅកម្ពុជាច្រើនជាងគេ មានដល់ជាង ២,៨ ប៊ីលានដុល្លារ

ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស វៀតណាម គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស ធំជាងគេនៅកម្ពុជា ដែលមានគម្រោងវិនិយោគសរុបជាង ១៨៨គម្រោង និងទុនវិនិយោគប្រមាណ ២,៨៥ ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី ២២ ខែធ្នូ។

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នេះ ប្រទេសវៀតណាម បានវិនិយោគគម្រោងចំនួន៤ នៅកម្ពុជា ដែលមានទុនវិនិយោគសរុប ៩០លានដុល្លារ កើនឡើង៤,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខវិនិយោគនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc នៅកម្ពុជា កាលពីដើមសប្តាហ៍នេះ។

ក្នុងរយៈពេល ១១ខែ ដូចគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ ៨,៦ប៊ីលានដុល្លារ កើនឡើង ៨៤%។

ការវិនិយោគដ៏ធំបំផុតមួយរបស់វៀតណាមនៅកម្ពុជាគឺ ក្រុមហ៊ុន Metfone ដែលជាបុត្រសម្ព័ន្ធរបស់ Viettel។ Metfone បច្ចុបន្នមានទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារ ហើយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៦០% នៃចំនួនប្រជាជនកម្ពុជាសរុប។

ក្រុមហ៊ុនធំមួយទៀតគឺ Thagrico ដែលបានបណ្តាក់ទុនចំនួន ៣៨៨ លានដុល្លារដើម្បីដាំដើមដូងប្រេង ដើមកៅស៊ូ និងកសិដ្ឋានហូបផ្លែ នៅកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]