ក្បឿង ជីប ម៉ុង ទទួលបានការជឿជាក់ខ្ពស់លើគុណភាពពីសំណាក់អតិថិជន

អត្ថបទផ្សព្វផ្សាយ៖

ក្បឿង ជីប ម៉ុង នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ទទួលបានការជឿជាក់ខ្ពស់លើគុណភាពពីសំណាក់អតិថិជនដែលជាក្បឿង ជីប ម៉ុង សម្រាប់ ប្រក់ដំបូល។

លោក ឡុង ធារស់ ម្ចាស់ដេប៉ូចែកចាយគ្រឿងសំណង់ ច្រាយ សុគន្ធ ដែលបានចែកចាយក្បឿង ជីប ម៉ុង រយៈពេលបីឆ្នាំមកហើយនោះបានបញ្ជាក់ថាក្បឿង ជីប ម៉ុង មានកំហាប់ណែនល្អ និងធន់ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងប្រក់ឥតមានបែកបាក់ ហើយមានពណ៌ស្អាត សាច់ថ្នាំក្រាស់ លើស គេ ២ ដង និងងាយស្រួលក្នុងការតំឡើង និងប្រក់ដំបូល។

លោក ឡុង ធារស់ បានអះអាងថា៖ « អតិថិជនគាត់តែងតែសរសើរពីគុណភាពពណ៌ បើទោះបីជាប្រក់ ៣ ឆ្នាំក្តី គឺសាច់ថ្នាំនៅភ្លឺរលោងស្រស់ស្អាតដដែលដោយសារកំហាប់សាច់ថ្នាំមានគុណភាពខ្ពស់។ចំណែកឯពណ៌ដែលពេញនិយមគឺភាគច្រើនពណ៌ខៀវ និងពណ៌មង្ឃុត។»

លោក អ៊ា សេងតុង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ជីប ម៉ុង អ៊ីដាស្ទ្រីស៍ បានអះអាងថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនម្ចាស់ផ្ទះ និងម្ចាស់គម្រោងសាងសង់ នូវផលិតផលក្បឿងគុណភាពលំដាប់ពិភពលោក ដែលផលិតដោយរោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់អ៊ីតាលី និងប្រើប្រាស់វត្ថុធាតុដើម ល្អឥតខ្ចោះក្នុងការផលិត។

ក្បឿង ជីប ម៉ុង ទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារ ISO9001:2015 ពីស្ថាប័នអន្តរជាតិដែលនេះ បង្ហាញពីគុណតម្លៃនៃការខិតខំប្រឹងប្រែងរបស់ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដើម្បីផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់។

សម្រាប់ព័ត៌មានបន្ថែំម សូមទាក់ទងមកាន់លេខ 085/069/066 990 222 ឫតាមទំព័រហ្វេសប៊ុក_ចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]