ក្រសួងជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបដូចជា Food Panda និង NHAM24 ប្រើប្រាស់ម៉ូតូអគ្គិសនី

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ងាកមកប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងផែនការដឹកជញ្ជូនប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ នាយិកា UNDP ប្រចាំនៅកម្ពុជាលោកស្រី Alissar Chaker កាលពីថ្ងៃទី២ ខែកុម្ភៈ។

កិច្ចប្រជុំនេះ មានទិសដៅ បន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងUNDP ក្នុងការជួយគ្នាពង្រីកដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា UNDP កន្លងមកតែងតែជួយគាំទ្រលើគោលនយោបាយដឹកជញ្ជូនប្រកបដោយចីរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាក់ស្ដែង ដូចជាគម្រោងដំឡើងស្ថានីយសាកថ្មរថយន្ត EVs នៅ ៥ ខេត្តក្រុងជាដើម។

លើសពីនេះ ដើម្បីជួយគាំទ្រដល់គោលនយោបាយនេះ ភាគីទាំង២ ក៏នឹងពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]