ក្រសួងដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។

កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ ដោយដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចេញចូលភ្នំពេញ និងព្រះសីហនុ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។

កម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត នឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិពេលរថយន្តឆ្លងកាត់ផ្លូវល្បឿនលឿន។

មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន អ្នកបើកបរអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank) ។

- Video Advertisement -