ក្រសួងធនធានទឹក បើកការដ្ឋានសង់ផ្លូវកៅស៊ូប្រវែង២១គីឡូម៉ែត្រ លើខ្នងទំនប់មេ អាងទឹកត្រពាំងថ្ម

ក្រសួងធនធានទឹក និងឧតុនិយម បានបើកការដ្ឋានសង់ផ្លូវក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម មានប្រវែងសរុប២១គីឡូម៉ែត្រ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ពិធីបើកការដ្ឋាន​នេះ ធ្វើឡើងនៅទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន ៣៧គ្រឿងរួមមាន -នីវីលរ័ ០៣គ្រឿង រ៉ូឡូ ០៦គ្រឿង អេចស្កាវ៉ាទរ័ ១៥គ្រឿង រថយន្តបែន ១០គ្រឿង និងឡានទឹក ០៣គ្រឿង ៕

ការបើកការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី០១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

- Video Advertisement -