ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ   គ្រោងនឹង​បើកការ​ដ្ឋានសា​ង​​សង់​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២២ នេះ។

គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែ​ល​ជា​កម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះ​បើ​​តាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋ​​មន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Boucher Sandrine នាយិកា​ទីភ្នាក់​ងា​របារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីថ្ងៃទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រៅពីនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) ក៏បានផ្តល់ជំនួយប្រមាណ ១,៥លានអឺរូ (ជាង ១,៥ លាន​ដុល្លា​រអាមេរិក) ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។

ក្រៅពីការជួយសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ​បា​ន​គាំ​ទ្រ​ដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។

បើតាមជំនួបនេះ AFD អាចនឹងបន្តជួយក្នុងការបង្កើតសា​លាជាតិនេះនៅតាមបណ្តា​ខេត្តសក្តានុពលដ៏ទៃ​ទៀត​ផង​ដែ​រ។

- Video Advertisement -