ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា

ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជារដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានស្នើឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌលចែករំលែកចំណេះដឹង ស្ដីពីថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា ទិសដៅចង់ជំរុញការផលិតអគ្គីសនីស្អាត ដើម្បីចូលរួម ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

ផែនការនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអនឡាញមួយ កាលពីថ្ងៃទី៣០ ខែសីហា រវាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ជាមួយលោក ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ឯកឧត្តម Pablo Kang ។

ក្នុងកិច្ចប្រជុំភាគីអូស្រ្តាលី បានជំរុញឱ្យកម្ពុជា ចូលរួមដោះបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយស្នើថា ការងាកមកប្រើថាមពលផលិតចេញពីឧស្ម័នអីដ្រូសែន គួរតែជាជម្រើសមួយព្រោះវាជាថាមពលបៃតងមិនប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវការស្វាគមន៍ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី ហើយលើកជាសំណើ ២។

សំណើទី១ គឺឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌលចែករំលែកពត៌មានអំពីថាមពលឧស្ម័នអ៊ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។

ដោយឡែក សំណើទី២ គឺការជួយបង្កើតឱ្យមានផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី។

សូមបញ្ជាក់ថា ឥន្ធនៈអ៊ីដ្រូសែន គឺជាឥន្ធនៈកាបូនសូន្យដែលដុតអុកស៊ីសែន។ វាអាចត្រូវបានប្រើនៅក្នុងទម្រង់ជាប្រេងឥន្ធនៈឬម៉ាស៊ីនចំហេះខាងក្នុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]