ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហំ ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណាដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៨ វិច្ចិកា ២០២២។

ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។

ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែងរុករក ពី​ក្រសួងរ៉ែ។

សូមរម្លឹកទៀតថា ក្រុមហ៊ុនទាំងអស់ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ អាចមកដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣០ ធ្នូ ២០២២។

រីឯតំបន់​សម្បទានរ៉ែថ្មីនេះ មាន​ទំហំ​ ១៥៥ហិកតា ស្ថិតក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ក្នុងឃុំតែកែន ស្រុកឈូក ខេត្តកំពត។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]

រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរត […]