ក្រសួងរៀបចំដែនដី ដាក់ឱ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធ QR Code

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានដាក់ឱ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Codeនៅលើវិញ្ញាបណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ព្រមជាមួយនឹងការចេញផ្សាយនូវវីដេអូបង្ហាញពីរបៀប និងដំណាក់កាលក្នុងការត្រួតពិនិត្យផងដែរ។

វីដេអូដែលមានរយៈពេលជាង២នាទី នេះ បង្ហាញពីដំណាក់កាលនីមួយៗ ក្នុងការស្វែងរកព័ត៌មានអំពីសូរិយោដី។ អ្នកប្រើប្រាស់គ្រាន់តែស្កេន នូវ QR Code នៅលើវិញ្ញាបណ្ណប័ត្រសំគាល់អចលនវត្ថុ រួចបន្តតាមនីតិវិធីណែនាំនៅលើទូរស័ព្ទស្មាតហ្វូន។

តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ និងម្ចាស់កម្មសិទ្ធិ។

ដោយឡែកក្នុងទំព័រទី ២ នឹងមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ ដូចជាង សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។

សម្រាប់អ្នកដែលចូលប្រើប្រាស់សេវាកម្មនឹងនឹងត្រូវបង់ប្រាក់ ២០ ០០០ រៀល ដោយការបង់ពីកម្រៃសេវាព័ត៌មានសុរិយោដីនេះ នឹងធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី មានដូចជា MasterCard, Visa Card ឬ Union Card៕

គួរបញ្ជាក់ផងដែរថា ការដាក់ដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដី គឺដើម្បីឲ្យអ្នកសាធារណជនមានភាពងាយស្រួលស្វែងយល់ពីព័ត៌មានសុរិយោដី មានដូចជាទីតាំង ឬបន្ទុកផ្សេងៗលើដី។

https://www.facebook.com/mlmupc.pressteam/videos/173449857414053/?epa=SEARCH_BOX

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]