ក្រសួងរ៉ែនិងថាមពល សម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងខេត្តចំនួន៣

ក្រសួងរ៉ែ និងថាមពល បានសម្ពោធដាក់ឱ្យដំណើរការគម្រោងខែ្សបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តកំពង់ចាម ក្រចេះ និងកោះកុង ដែលបានសាងសង់ក្នុងក្របខណ្ឌនៃគម្រោង សហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។

ពិធីនេះបានប្ររព្វធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងអនុស្ថានីយអគ្គិសនី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តកោះកុង។​

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន អនុស្ថានីយ និងចែកចាយ ថាមពលអគ្គិសនី នឹងធ្វើឲ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅភូមិភាគខាងលិច និងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញជួយគ្នាទៅវិញទៅមកសម្រាប់ការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេស ។

ជុំវិញគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា នៅខែតុលា ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបារាំង លើឥណទានសម្បទាន ចំនួន ៧០លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង និងការផ្តល់ជំនួយឥតសំណងពីសហភាពអឺរ៉ុប សម្រាប់ការពង្រឹងសមត្ថភាពចំនួន ១លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងថវិកាបដិភាគរបស់អគ្គិសនីកម្ពុជា ចំនួន ១៥,៤១ លានអឺរ៉ូ ដើម្បីអនុវត្តគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអនុស្ថានីយ និងបណ្តាញចែកចាយ អគ្គិសនីនៅក្នុងខេត្តចំនួន ៣ គឺខេត្តកោះកុង កំពង់ចាម និងក្រចេះ និងគម្រោងពង្រឹងសមត្ថភាពដល់និយោជិតអគ្គិសនីកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]