ក្រសួងរ៉ែ បើកការស្នើសុំអាជ្ញាបណ្ណស្វែងរករ៉ែលើទីតាំងចំនួន៤តំបន់

ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យដេញថ្លៃទទួលបានអាជ្ញាបណ្ណស្វែងរុករក លើផ្ទៃដីតំបន់ដែលបើកអោយស្វែងរុករ៉ែ ចំនួន ៤តំបន់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២៣ ខែមីនា តំបន់អនុញ្ញាតស្វែងរុករករ៉ែទាំង ០៤ នេះ មានផ្ទៃដីស្វែងរុករករ៉ែ សរុបចំនួន ៧៩៤ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តធំៗបីគឺ ព្រះវិហារ(មួយតំបន់) ឧត្តរមានជ័យ(មួយតំបន់)  និង មណ្ឌលគិរី(ពីរតំបន់) ។

ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ចាប់ពីពេលជូនដំណឹង រហូតដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយលទ្ធផលនៃក្រុមហ៊ុនដែលនឹង ទទួលបានអាជ្ញាបណ្ណ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់។

លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តំបន់ចំនួនពីរនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺសម្រាប់ស្វែងរករ៉ែទង់ដែង និងចំនួនពីរតំបន់នៅខេត្ត មណ្តលគិរី គឺសម្រាប់ស្វែងរករ៉ែ មាស។

លោក យស មុន្នីរ៉ាត់ ថ្លែងថា៖ “ការបើកតំបន់ថ្មីនេះ គឺដើម្បីឲ្យក្រុមហ៊ុនថ្មី និងក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ នៅលើតំបន់ចាស់ អាចស្នើសុំអាជ្ញាបណ្ណ ដើម្បីស្វែងរករ៉ែនៅលើតំបន់សម្បទានស្វែងរុករករ៉ែថ្មីនេះ”។

មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣៩ បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែ។

ទន្ទឹមនឹងមានការស្នើសុំអាជ្ញាបណ្ណពីក្រុមហ៊ុនឯកជន ក៏មានដែរ ការរុករករ៉ែបែបអនាធិបេតេយ្យ ឬុខុសច្បាប់ ដោយធ្វើឡើងដោយប្រជាពលរដ្ឋមូលដ្ឋាន។ នេះជាការបញ្ជាក់របស់លោក យស មុន្នីរ៉ាត់។

ចំណូលមិនមែនសារពើពន្ធ ពីវិស័យរ៉ែ មានចំនួន ជាង ២០ លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៩ កើនប្រមាណ ១៨ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។

គួរបញ្ជា្កក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL បានទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែ នៅឆ្នាំ២០១៨ ហើយក្រុមហ៊ុននេះ គ្រោងចាប់ផ្តើមដំណើរការរុករ៉ែមាសនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]