ក្រសួងសាធារណការបើកយុទ្ធនាការជំរុញការប្រើប្រាស់ ROAD CARE Mobile App

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) ក្នុងការបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) » កាលពីព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩។

កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីទូរសព្ទដៃដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការរាយការណ៍ដោយផ្ទាល់ ពីស្ថានភាពគ្រលុកសំបុកមាន់ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីប៉ុន្មានខែកន្លងទៅនេះ។ (អានបន្ថែម)

យុទ្ធនាការបណ្តុះបណ្តាលរយៈពេល ៣ ខែនេះ គឺនឹងអាចឲ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធនៅគ្រប់មន្ទីរសាធារណការ និង ដឹកជញ្ជូន បានយល់ដឹងបន្ថែមពីប្រព័ន្ធបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងងាយស្រួលក្នុងការឆ្លើយតបទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីបញ្ហាផ្លូវខូច។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា កម្មវិធី ROAD CARE នេះ គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយធ្វើឲ្យផ្លូវថ្នល់មានគុណភាពល្អ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព ក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការរាយការណ៍ពីគ្រលុកសំបុកមាន់ តាមរយៈកម្មវិធី ថែទាំផ្លូវ ROAD CARE Mobile App ព្រមទាំងរាយការណ៍ពីករណីការរំលោភបំពានលើចំណីផ្លូវ។

អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោក Nick Beresford បានបង្ហាញការគាំទ្រចំពោះកម្មវិធីនេះយ៉ាងខ្លាំង ដោយកម្មវិធីនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាឲ្យរីកចម្រើនឆ្ពោះទៅមុខ។

លោកថ្លែងថា៖ «ខ្ញុំមានកម្មវិធីនេះក្នុងទូរសព្ទ ខ្ញុំគឺជាអ្នកប្រើប្រាស់ប្រកបដោយមោទនភាព ដោយសារខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំរាយការណ៍គ្រលុកសំបុកមាន់ ឬបញ្ហាផ្លូវផ្សេងៗទៅកាន់ក្រសួង ខ្ញុំបានធ្វើតួរនាទីរបស់ខ្ញុំក្នុងការធ្វើឲ្យទីក្រុងកាន់តែមានសុវត្ថិភាពជាងមុន ហើយប្រព័ន្ធដឹកជញ្ជូននឹងមានប្រសិទ្ធភាពជាងមុន»។

គួរបញ្ជាក់ថា កម្មវិធីទូរសព្ទដៃនេះ មានអ្នកទាញយកទៅប្រើប្រាស់ប្រមាណជាង ១ម៉ឺននាក់ ហើយកន្លងមក មានការរាយការណ៍ប្រមាណជាង ១ ពាន់ករណីពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវខូចនៅទូទាំងប្រទេស។

ដើម្បីស្វែងយល់ពីកម្មវិធីទូរសព្ទដៃនេះសូមចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]