ក្រសួងសាធារណការ និងក្រុមហ៊ុនចិន រួមគ្នាពង្រឹងជំនាញវិស្វករសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹក

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សារណៈយោគយល់(MOU) ជាមួយក្រុមហ៊ុនសំណង់យក្សចិន Beijing Urban Construction Group (BUCG) ដើម្បីពង្រឹងសមត្ថភាពវិស្វករខ្មែរ លើជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ ស្ពាន និង ផ្លូវរថភ្លើងក្នុងទីក្រុង។

MOU ត្រូវបានចុះកាលពីថ្ងៃទី ១៨ ខែមីនា នៅក្រោមវត្តមានឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លោក Fan Zhiwei តំណាងក្រុមហ៊ុន BUCG និងមន្ត្រីជំនាញពាក់ព័ន្ធ របស់វិទ្យាស្ថាន។

ក្រោមកិច្ចសហការនេះ ភាគីទាំង២ នឹងធ្វើការរួមគ្នាពង្រឹងសមត្ថភាពធនធានគ្រូបង្រៀន បញ្ជូននិស្សិតទៅសិក្សានៅប្រទេសចិន ទៅទស្សនកិច្ចសិក្សានៅគម្រោងរបស់ក្រុមហ៊ុន ចូលរួមកម្មវិធីបណ្តុះបណ្តាលលើជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។

ឯកឧត្តម វ៉ាស៊ឹម សូរិយា ថាការសហការនេះ នឹងជួយពង្រឹងគុណភាពនៃការអប់រំធនធានមនុស្សកម្ពុជាឱ្យមានចំណេះជំនាញច្បាស់លាស់ និងសមស្របទៅនឹងតម្រូវការទីផ្សារ។

BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាសហគ្រាសមួយក្នុង ចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ជាប់ចំណាត់ថ្នាក់ទី១៤ នៅក្នុងក្រុមហ៊ុនម៉ៅការ សំណង់កំពូល លំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់កំពូលៗទាំង២៥០ នៃ Engineering News-Record ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]