ក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,៨% ក្នុងឆ្នាំ២០២២ ព្រោះសង្កេតឃើញថាលទ្ធភាពស្តារសេដ្ឋកិច្ចកំពុងឃើញសញ្ញាវិជ្ជមានបន្តិចម្ដងៗ ខណៈយុទ្ធនាការចាក់វ៉ាក់សំាងបង្កើនភាពសាំកំពុងបន្តយ៉ាងសកម្ម។

ថ្លែងនៅក្នុងសិក្ខារសាលាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នេះ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់ឆ្នាំ២០២១ ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងវីរុសបំប្លែងថ្មី បានធ្វើឱ្យកំណើនសេដ្ឋកិច្ចមានត្រឹម២,៤%។

ឯកឧត្តមបន្តថា កន្លងមក រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ប្រមាណ ៧១៩លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ ២០កុម្ភៈ ទំហំថវិកា កើនដល់ ១៤៥៤លានដុល្លារ។

ដូចគ្នានេះ សម្រាប់ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាទេ។ យោងតាមរបាយការណ៍ ភ្នាក់ងារអចលនទ្រព្យ CBRE ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានបញ្ចប់ការដ្ឋានតាមផែនការ។

ដូចគ្នា ទីផ្សារលក់រាយ ឬទីផ្សារទំនើប ក៏នៅតែជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអត្រាអ្នកជួលតូបក្នុងផ្សារទំនើបធ្លាក់ចុះ ៤,៦% ជាមធ្យម ខណៈអត្រាជួលទីផ្សារការិយាល័យ ក៏ធ្លាក់ចុះ ៣,៨% ដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]