ក្រសួងស្នើអ្នកបច្ចេកទេសជប៉ុនជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅភ្នំពេញបន្ថែមទៀត

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់ក្រុមការងារបច្ចេកទេសជប៉ុនឱ្យជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពជាងមុន។

នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ «Working Group» លើកទី២៤ ស្ដីពីគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការងារគ្រប់គ្រងទឹកកខ្វក់ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយបច្ចេកទេសពីជប៉ុន កាលពីថ្ងៃទី ២៥ ខែឧសភា។

លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង បានថ្លែងថា រដ្ឋាភិបាលបាន និងកំពុងធ្វើការយ៉ាងស្អិតរមួតជាមួយជប៉ុន សិក្សាស៊ីជម្រៅមុនដាក់ចេញផែនការមេ ដើម្បីគ្រប់គ្រងទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព។

គួរជម្រាបផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់អះអាងថា កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)

 

- Video Advertisement -