ក្រសួង៖ កម្ពុជាមិនមានបញ្ហាខ្វះអគ្គិសនីប្រើទេ ខណៈបច្ចុប្បន្នថាមពលអគ្គិសនីសល់ជាងពាក់កណ្តាលទៀត

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា កម្ពុជានឹងមិនមានបញ្ហាខ្វះភ្លើងប្រើប្រាស់ទៀតហើយ សម្រាប់គ្រប់​វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចសន្ទនាស្ដីពី ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ និងអ្នកពាក់ព័ន្ធចំនួន ១៣៣រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា « កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤២៤៦មេហ្កាវ៉ាត់ ខ​ណៈ​​​​​ការប្រើប្រាស់​ប្រចាំថ្ងៃប្រើអស់តែជាង ២១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជា​នៅសល់អគ្គិសនី​ជាង​ពា​ក់​កណ្ដាលទៀត»។

បើគិតក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ នៅឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនីចំនួន ២,៦៥០មេហ្កាវ៉ាត់ ហើយ​បច្ចុប្ប​ន្ន​នេះ នៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរ​យមាន​ការកើនឡើង៦០%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]