ក្រុមហ៊ុនក្នុងស្រុកនិងចិន ចង់វិនិយោគបង្កើតបណ្តុំរោងចក្រលើដី ២០០ហិកតានៅកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា មានក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនមកពីប្រទេសចិនមួយក្រុម បានបង្ហាញពីចំណាប់អារម្មណ៍ចង់បង្កើតបណ្តុំរោងចក្រ លើផ្ទៃដី ២០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនវិនិយោគ និងឯកឧត្តម វ៉ី សំណាង នៅសាលាខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ «ក្រុមវិនិយោគបង្ហាញគម្រោងវិនិយោគ លើការបង្កើតរោងចក្រនានានៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនបានជ្រើសរើសទីតាំងរួចហើយ ប៉ុន្តែមិនទាន់អាចបង្ហាញបានទេនៅពេលនេះ ដោយសារគម្រោងទើបតែលើកឡើង»។

ជុំវិញគម្រោងវិនិយោគថ្មីនៅខេត្តកំពង់ស្ពឺនេះ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា បើទោះជាកំពុងប្រឈមវិបត្តិកូវីដ១៩ក្តី នេះជាសញ្ញាល្អនៃសកម្មភាពវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា កាលពីខែមេសា ឯកឧត្តម វ៉ី សំណាង ក៏ធ្លាប់បានឱ្យដឹងថា ក្រុមមហ៊ុនធំៗជាង ២០ ពីប្រទេសភូមាកំពុងដើររកទីតាំងនៅកំពង់ស្ពឺ ដើម្បីសាងសង់រោងចក្រថ្មីផងដែរ ខណៈគម្រោងធំៗដែរមានស្រាប់ក៏នៅតែដំណើរដោយរលូន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]