ក្រុមហ៊ុនចិន ចាប់អារម្មណ៍បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា

ក្រុមហ៊ុន Hainan Starlight Chemical Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជា។

នេះបើតាមការឱ្យដឹងពីក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយតំណាងក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd កាលពីថ្ងៃទី ២១ តុលានេះ។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីសក្តានុពលនៃគម្រោងវិនិយោគលើវិស័យប្រេងនិងឧស្ម័នកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគចិននេះ ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជានៅពេលខាងមុខផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម បានសូមស្វាគមន៍លើការវិនិយោគ និងការអភិវឌ្ឍក្នុងវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តែក្រុមហ៊ុនត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិនានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]