ក្រុមហ៊ុនជប៉ុនចំនួន៣ ចង់វិនិយោគបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា

ក្រុមហ៊ុនជប៉ុនចំនួនបី បានបង្ហាញផែនការវិនិយោគរបស់ខ្លួន បង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា។

ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម IWAKI Mitsuhide  អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ក្នុងជំនួបសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា។

យោងតាមព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តមអតីតរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki ខេត្ត Fukushima ជាមួយនឹងក្រុង ឬខេត្តណាមួយនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងការ ស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងទាំង០២ និងបានវាយតម្លៃថា​គម្រោងទាំង២នេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយស្ថានឯកអគ្គរាជទូតនឹង​ជួយសម្របសម្រួលទាក់ទងទៅ​ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]