ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការកែច្នៃ និងចែកចាយផលិតដែកធំជាងគេ។
បច្ចុប្បន្ន អាយ អេស អាយ ស្ទៀល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប ដែលថ្ងៃនេះបានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មីរបស់ខ្លួនចំនួន៣ប្រភេទ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលមានដូចជាផលិតផលស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980 (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914)។
កម្មវិធីបានប្រារព្ធធ្វើឡើងនៅអគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ដៃគូអាជីវកម្ម អតិថិជន ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប ជាច្រើនទៀតផង។
នាឱកាសនោះដែរ លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប បានលើកបង្ហាញពីការប្ដេជ្ញាចិត្ត ចំពោះការច្នៃប្រឌិតថ្មីៗ និងបន្ដអភិវឌ្ឍន៍ខ្លួនទៅជាក្រុមហ៊ុនកែច្នៃដែកឈានមុខគេនៅប្រទេសកម្ពុជា ដោយមានការផ្គត់ផ្គង់សម្ភារ និងដំណោះស្រាយសំណង់អគារដែកប្រកបដោយគុណភាពខ្ពស់ និងជាទីទុកចិត្តសម្រាប់បណ្ដាញចែកចាយកក្នុងវិស័យអាជីវកម្មដែក ទៅកាន់វិស័យអចលនទ្រព្យ និង វិស័យផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ។
លោកអគ្គនាយក កាំង ឡេង បានបន្តថា សមិទ្ធិផលដែលសម្ពោធថ្ងៃនេះ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការប្ដេជ្ញាចិត្ត និងការលះបង់របស់បុគ្គលិកយើង និងការគាំទ្រពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់បំផុតនោះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំធានានូវសន្តិភាព និងស្ថេរភាពសង្គមក្នុងរយៈពេលជាច្រើនទស្សវត្ន៍មកនេះ ម៉្យាងទៀត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះផងដែរ។
ដោយឈរលើគោលការណ៍គុណភាពជាចម្បង ក្រុមហ៊ុនបានសិក្សារយ៉ាងយកចិត្តទុកដាក់ទៅលើការផ្តល់ដំណោះស្រាយដំបូល និងជញ្ជាំងជូនអតិថិជនរបស់ខ្លួន តួយ៉ាងផលិតផលថ្មីទាំងបីនេះ មានតួនាទីសំខាន់ៗដូចជា ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU ដែលមានឯកទេសការពារជ្រាបទឹក ដែលអាចបន្សំជាមួយបច្ចេកទេសទំនើប ឈានមុខគេ ពេញនិយមបំផុតគ្រប់សំណង់គេហដ្ឋាន ឃ្លាំង និងអគារពាណិជ្ជកម្ម កាត់បន្ថយកម្ដៅ និងសំឡេងបានយ៉ាងល្អបំផុត ជាងនេះទៅទៀតនោះគឺអាចបន្ថយការលិចជ្រាបទឹកតាមដំបូល ព្រោះស័ង្កសីប្រភេទថ្មីនេះមាន ភ្លី ដែលមានគម្របសំរាប់គ្របលើ ក្រោយពេលចាប់វីសរួច។ ដូច្នេះហើយ រាល់ការប្រើប្រាស់ផលិតផលនេះ នឹងបង្កើនការសន្សំសំចៃយ៉ាងច្រើនលើថាមពលអគ្គីសនីក្នុងការកាត់បន្ថយកម្ដៅខាងក្នុងអគារថែមទៀតផង។
ស័ង្កសី ភ្លីកឹប៩៨០ ត្រូវបានផលិតឡើងដោយស័ង្កសីដែលមានកំលាំងដង់ស៊ីតេខ្លាំង (G550) ហើយវាមានទទឹងធំ ភ្លីខ្ពស់ ៤១មម និងមិនចាំបាច់ប្រើវីសចាប់ពីលើភ្លីទៀតទេ។
ដូច្នេះលក្ខណៈពិសេសបែបនេះ ធ្វើអោយដំបូលអាចទទួលលំហូរទឹកភ្លៀងបានច្រើនមិនលិចជ្រាបទឹក។ ម៉្យាងទៀតជើងកឹបរបស់ស័ង្កសីភ្លីនេះ ត្រូវបានរចនាឡើងជាពិសេស ហើយអាចប្រឆាំងនឹងកំលាំងខ្យល់បាន ដោយអាចកិនតម្រូវទៅតាមប្រភេទដំបូល ឬនៅការដ្ឋានបានតាមប្រវែងដែលត្រូវការដោយមិនចាំបាច់តឡើយ។
ស័ង្កសី ISI ផាម ភ្លីជញ្ជាំង៩១៤ (ISI PALM WALL 914) គឺជាទម្រង់ភ្លីជញ្ជាំងជំនាន់ថ្មី ផ្តល់នូវការរចនាពិសេសសម្រាប់ជញ្ជាំង ផ្តល់សោភ័ណភាពទាន់សម័យ សម្រាប់ឃ្លាំង អគារពាណិជ្ជកម្ម និងឧស្សាហកម្មធំៗ។
លក្ខណៈពិសេស៖ ១.រចនាឡើងសម្រាប់ភ្លីជញ្ជាំង ២.រូបរាងស្អាតទាក់ទាញទាន់សម័យ ៣.សាកសមសម្រាប់ឃ្លាំង អគារពាណិជ្ជកម្ម និងឧស្សាហកម្មធំៗ ៤.មានផលិតផលលម្អ លើកសោភ័ណភាព ពេញលេញ
សូមបញ្ជាក់ថា ផលិតផល ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980 (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914) ជាផលិតផលរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលបានកើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុន ផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ។
ផលិតផលទាំងនោះរួមមានស័ង្កសី ISI ផាម ដែកទីប-ស អាយ អេស អាយ ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក ISI TRUSS ផ្ទះមេគង្គជាដើម។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕
ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី សូមទាក់ទង៖
_Me Sheanghai (មី ស៊ាងហៃ)
_០១៥ ៧៧៧ ៣០៤
_ Sheanghai.me@isisteel.com.kh
_https://isisteel.com.kh/page/products






- Video Advertisement -