ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។

នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group  អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។

ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ។

កិច្ចសហការនេះ គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដែលអាចលើកកម្ពស់ផលិតភាពកសិកម្មរបស់កម្ពុជា ទន្ទឹមនឹងការជំរុញគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញរបស់ខ្លួន ដោយឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃការវិនិយោគបរទេសក្នុងគោលបំណងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

នៅពេលដែល Chilwee Group ពិចារណាជំហានបន្ទាប់របស់ខ្លួន ការវិនិយោគនេះអាចត្រួសត្រាយផ្លូវសម្រាប់អត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាំងប្រទេសកម្ពុជា និងក្រុមហ៊ុនចិន ដោយជំរុញកំណើនទៅវិញទៅមក និងការច្នៃប្រឌិតក្នុងវិស័យសំខាន់ៗទាំងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]